ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកសម្រាប់បង្កបង្កើនផលស្រូវរបស់ប្រជាកសិករ
រសៀលថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៥ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកសម្រាប់បង្កបង្កើនផលស្រូវរបស់ប្រជាកសិករ និងបើកម៉ាស៊ីនបូមទឹកនៅស្ថានីយ៍បូមទឹកលេខ១ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃកូ ជំហាន២ ស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម ដើម្បីស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ នៅស្រុកស៊ីធរកណ្ដាល ស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងស្រុកមេសាង ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តមអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាព និងនាយកទីចាត់ការសាលាខេត្តដែលពាក់ព័ន្ធ ផងដែរ។
Post a Comment