ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវរួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍ "សង្ក្រាន្តព្រៃវែង ២០២៥" នៅទួលបារាយណ៍អណ្តែត
ព្រៃវែង÷ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវរួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍ "សង្ក្រាន្តព្រៃវែង ២០២៥" នៅទួលបារាយណ៍អណ្តែត និងអគារតម្កល់ទូក ង “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី” ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម ប្រធាន ស.ស.យ.ក ខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ប្រធានទីស្នាក់ការច្រកទ្វារទាំង៦ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត យុវជន ស.ស.យ.ក និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ២២៧រូប។
Post a Comment