អាវុធហត្ថភ្នំពេញប្តេជ្ញាបង្ក្រាបរាល់ឧបាយកលញុះញង់ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់

 


ក្រោយសង្កេតឃើញក្រុមប្រឆាំងមួយចំនួននៅក្រៅប្រទេសបានអំពាវនាវ និងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា រួចមក នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មួយច្បាប់ ដោយបានប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលា
ចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់។


Powered by Blogger.