រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដែលបានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនស្រុកកំពង់ត្របែក ចំនួន ២០៩នាក់ ឆ្ពោះទៅ


(ព្រៃវែង) ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង ជួសមុខអោយក្រុមការងារយុវជនស្រុកកំពង់ត្របែក ខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលបានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនស្រុកកំពង់ត្របែក ចំនួន ២០៩នាក់ ឆ្ពោះទៅ៖

១-វិមានឈ្នះឈ្នះ
២-សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
៣-មជ្ឈមណ្ឌលធនធានសាលាក្តីខ្មែរក្រហម

ដើម្បីស្វែងយល់សក្ខីភាពប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា យល់ដឹងកាន់តែច្បាស់អំពីរបបប្រល័យពូជសាសន៍ យល់ដឹងពីការពិត និងចងចាំកាន់តែច្បាស់ថា របបនោះពិតជាមានការកាប់សម្លាប់ប្រជាជនអស់រាប់លាននាក់ពិតប្រាកដមែន។ ក្រោមការតស៊ូរំដោះជាតិ ដោយសម្តេចទាំង៣ (សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត) បានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ និងធ្វើការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។

ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាយុវជនបន្តវេន សូមប្ដេជ្ញាចិត្តចូលរួមទប់ស្កាត់ រក្សាសុខសន្តិភាព និងមិនអោយរបបដ៏យង់ឃ្នងនេះ វិលមកវិញសាជាថ្មីម្ដងទៀត នៅលើទឹកដីមាតុភូមិកម្ពុជាឡើយ។

🙏សូមអរគុណសន្តិភាព🙏










Powered by Blogger.