អភិបាលខេត្តព្រៃវែងប្រធានក្រុមការងារយុវជនគណបក្សខេត្ត អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់គណ:កម្មាធិការគណបក្សខេត្ត
(ព្រៃវែង) ៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤
ឯកឧត្តម សួន សុម៉ាលី សមាជិកណ:កម្មាធិការកណ្ដាល អនុប្រធានគណ:កម្មាការ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង និងលោកស្បោង សារ៉ាត ប្រធានគណ:កម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់គណ:កម្មាធិការគណបក្សខេត្ត នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ប្រធានគណៈកម្មាធិការ គ.២៧៨ ខេត្ត ថ្នាក់ដឹកនាំគណបក្សខេត្ត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារយុវជនខេត្ត ប្រធានគណៈកម្មការ ខ.១៨ ខ.២៦ ខ.២៧ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ប្រធានស្នាក់ការគណៈកម្មាធិការគណបក្សក្រុង ស្រុក ប្រធានគណៈចាត់តាំងគណៈកម្មាធិការគណបក្សក្រុង ស្រុក ប្រធានគណៈឃោសនាអប់រំគណៈកម្មាធិការគណបក្សក្រុង ស្រុក ប្រធានគណៈត្រួតពិនិត្យគណៈកម្មាធិការគណបក្សក្រុង ស្រុក និងសមាជិក សមាជិកាសរុបចំនួន ២០២រូប។
Post a Comment