ល្បែងជល់មានក្នុងកាស៊ីណូថ្មពេជ្រ បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិ វៀតណាម ចូលលេងដោយសេរី
ខេត្តកណ្ដាល# ប្រភពពីប្រជាពលរដ្ឋ រស់នៅជាប់ខ្សែបន្ទាត់ព្រំដែន ភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល
បានបញ្ជាក់ឲ្យដឹងថា ម្ចាស់កាស៊ីណូ ថ្មពេជ្រ កំពុងបន្តបើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលលេងល្បែងចាក់លុយភ្នាល់ស៊ីសងខុសច្បាប់ ច្រើនប្រភេទ យ៉ាងគគ្រឹកគគ្រេង
ជារៀងរាល់ថ្ងៃយ៉ាងគំហុក ដូចជា ល្បែងបញ្ជល់មាន់ បៀ អាប៉ោង និងយូគី កន្លងមកធ្លាប់កើតមានអំពើហិង្សា
ជាញឹកញាប់ រីឯលោក មេ ប៉ុស្តិ៍នគរបាលច្រកព្រំដែនក្អមសណ មិនហ៊ានប៉ះពាល់នោះទេ។
ទោះបីរាជរដ្ឋាភិបាលកម្ពុជាកន្លងមកណែនាំចូលរួមទប់ស្កាត់ឲ្យបិទល្បែងភ្នាល់ចាក់លុយសុីសងខុសច្បាប់គ្រប់ប្រភេទ បែរម្ចាស់កាស៊ីណូថ្មពេជ្រ និងអាជ្ញាធរក្នុងមូលដ្ឋានព្រមទាំងសមត្ថកិច្ចស្រុកលេីកដែក បណ្តោយឲ្យមានល្បែងបញ្ជាល់មាន់ ក្នុងដែនដីរបស់ខ្លួនទៅវិញ។
ប្រធាន គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម បានលើកឡើងទៀតថា ក្នុងករណីប្រតិបត្តិករ ឬកម្មសិទ្ធិកាស៊ីណូ
មិនអនុវត្តតាមសេចក្តីណែនាំនោះទេ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈម នឹងការដាក់ទណ្ឌកម្ម រដ្ឋបាល និងពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
យ៉ាងណាក៏ដោយ ម្ចាស់ កាស៊ីណូថ្មពេជ្រ មិនបានយកចិត្តទុកដាក់ អនុវត្តន៍តាមគោលការណ៍ទេ ជាក់ស្តែងក្រុមអ្នកញៀនល្បែង ក្នុងកាស៊ីណូ ថ្មពេជ្រ បានបង្កហិង្សាដាក់គ្នា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយអនាធិបតេយ្យផ្តើមចេញពីជម្លោះ នៃការភ្នាល់ដាក់លុយ ។
តាមការបង្ហើបពីអ្នកធ្លាប់ចូលទៅលេង ក្នុងកាស៊ីណូថ្មពេជ្រ បានឲ្យដឹងថា ម្ចាស់កាស៊ីណូមួយនេះ មានមន្ត្រីយោធាធំម្នាក់ នៅពីក្រោយខ្នង ទើបអាចបើកល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូគី ហើយកៀងគរពលរដ្ឋខ្មែរ ឲ្យចូលលេងល្បែងយ៉ាងពពាក់ពពូន មិនទាន់មានការទប់ស្កាត់។
ប្រភពនេះបានបង្ហើបឲ្យដឹងថា មានការបេីកភ្លើងខៀវពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្តាលផងដែរ ទើបម្ចាស់កាស៊ីណូថ្មពេជ្រ ហ៊ានបើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងបញ្ជាល់មាន់ស៊ីសងខុសច្បាប់តាមអំពើចិត្ត ហើយម្ចាស់កាស៊ីណូ ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ។
ប្រជាពលរដ្ឋ រស់នៅ ភូមិក្អមសំណ ឃុំក្អមសំណ
ស្រុកលេីកដែក អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកណ្ដាល មេត្តាចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យភាពមិនប្រក្រត្រី ម្ចាស់កាស៊ីណូ ថ្មពេជ្រ និងបក្សពួកអ្នកញៀនល្បែងបញ្ជាល់មាន់ មានវិធានការបង្ក្រាប ជាបន្ទាន់ ដេីម្បីបង្រឹងសន្តិសុខសង្គមសណ្ដាប់ធ្នាប់
ជូនពលរដ្ឋ ក្នុងមូលដ្ឋាន៕សហការី
Post a Comment