សមត្ថកិច្ចរក្សាបនល្បែងស៊ីសងជល់មាន់តាមអនឡាញក្នុងក្រុងសៀមរាបសង្ស័យមានភាគហ៊ុនទើបមិនហ៊ានបង្រាបធ្វើឲ្យមានភាពអសន្តិសុខសង្គមយ៉ាងខ្លាំង

 

ចេញផ្សាយថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 0882272577=089441848
ដោយ ÷ លោក ស៊ីម ឈុនលី

ខេត្តសៀមរាប ៖ ក្រុមសារព័ត៌មានយើងបានចុះទៅដល់ទីតាំងជាក់ស្ដែងសង្កេតឃើញថា ពិតជាមានល្បែងស៊ីសងប្រភេទមាន់ជល់តាមទូរទស្សន៍អនឡាញដូចប្រជាពលរដ្ធបានរាយការណ៍ពិតប្រាកដមែន។

ល្បែងស៊ីសងជល់មាន់តាមអនឡាញកើតមានឡើងក្នុងសង្កាត់ទាំងបួន ទី១/សង្កាត់ស្វាយដង្គំ ទី២/សង្កាត់សាលាកំរើក ទី៣/សង្កាត់ស្លក្រាម ទី៤/សង្កាត់គោកចក បានកំពុងដំណើរការលេងហូរកញ្រៀវយ៉ាងសប្បាយរីករាយមិនឃើញមានសមត្ថកិច្ចណាហ៊ានចុះបង្រាបសោះឡើយ។

មូលហេតុនេះ!! ទើបប្រជាពលរដ្ឋរស់នៅទីតាំងខាងលើដាក់ការសង្ស័យថា អាជ្ញាធរ ជាពិសេស នគរបាលក្រុងសៀមរាប សង្ស័យបានទទួលសំណែនពីក្រុមមេល្បែងទាំងអស់នេះហើយមើលទៅ ទើបពុំសូវខ្វល់ខ្វាយ ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋទាល់តែសោះ។

ការ​បើក​ឱ្យលេង​ល្បែង​ស៊ីស​ងតាមអ​នឡាញនេះ​​ ត្រូវ​បាន​គេ​មើល​ឃើញថា ​ជះឥទ្ធិ​ព​លអា​ក្រក់​ដល់​សង្គម​យ៉ាងធ្ងន់​ធ្ងរ ​ដោយ​ពិនិ​ត្យមើ​លឃើញ​ពីផ​លប៉ះពា​ល់បែ​ប​នេះ ​ទើបថ្មីៗ​នេះ​ប្រមុខរាជ​រដ្ឋាភិបា​លកម្ពុជា ​បានដាក់ចេ​ញ​នូវបទ​បញ្ជាយ៉ា​​ងដាច់​​ណាត់ឱ្យមន្ត្រីថ្នាក់​ក្រោមជា​តិ អនុវត្តនិងបង្ក្រាបឱ្យ​ខាន​តែបាន​ដោ​យមិន​យោគ​យល់ ​ចំពោះ​ល្បែង​ស៊ីស​ងគ្រប់ប្រ​ភេទ ពិសេស ផ្ដោ​តទៅលើល្បែ​ងស៊ី​សងតាម​អនឡាញ​នេះ​តែម្ដង ដែល​ធ្វើឱ្យប៉ះ​ពាល់ដ​ល់សង្គម និងប្រ​ជាព​លរដ្ឋ ព្រោះ​ថាតំប​ន់ដែ​លមា​នល្បែង​ស៊ីសងតែ​ងតែកើ​តមាន នូវអំ​ពើ និង​បទល្មើស​ផ្សេង​ៗ ដូចជា​ ចោរលួច​ ចោរប្លន់ អំពើ​ហិង្សា​ក្នុងគ្រួសារ ដោយ​សារឥទ្ធិពល​នៃការញៀ​នល្បែង ធ្វើឱ្យប្រ​ជាពល​រដ្ឋមួយចំនួនល​ក់អស់​ទ្រព្យស​ម្បត្តិ ដីធ្លី ព្រមទាំង​ជំពាក់បំណុល​គេជុំទិស បង្កជាអ​សន្តិសុខក្នុង​សង្គមជាដើ​ម៕

ប្រជាពលរដ្ឋសូមស្នើឱ្យឯកឧត្តម ហួត សុធី ស្នង​ការ​នៃស្នង​ការដ្ឋាន​នគរបាលខេ​ត្តសៀមរាប ជាពិសេសឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណះអភិបាលខេត្តសៀមរាប សូមមេត្តាមានវិធាន​ការទ​ប់ស្កាត់​ផងទា​ន  ដើម្បីឱ្យស្រប​ទៅ​តាមគោ​លនយោបាយភូមិ ឃុំ មាន​សុ​វត្ថិភាព ទាំង៧ចំណុច ដែលប្រមុខរាជរ​ដ្ឋាភិបាល បាន​​ដាក់ចេ​ញឱ្យអនុ​វត្ត​នាពេល​កន្ល​ងមក​នេះ៕នៅមានត











Powered by Blogger.