លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ នៅថ្ងៃទី៥ខែកញ្ញានេះ បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្របឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ

 ក្រចេះ÷កម្លាំងជំនាញ  ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ នៅថ្ងៃទី៥ខែកញ្ញានេះ បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្របឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។


នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក ម៉ុក ពន្លក បានឱ្យដឹងថា ជាមួយនិងការចុះបង្ក្រាបបទល្មើសនេសាទ ក្រោមកិច្ចសហការពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងជំនាញ បានធ្វើការរុះរើ ដកហូត និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់

រួមមាន៖ របាំងព្រួលសាច់ណរ៉ាវ(សាច់កាវ)ចំនួន១១ខ្សែ ប្រវែង៥៥០ម  លបសាច់កាវ ចំនួន១៤គ្រឿង  របាំងព្រួលស្បៃមុងចំនួន២៩ខ្សែ លូស្បៃមុង ចំនួន៣២មាត់លូ  របាំងកាត់ទទឹងជិតព្រែក ចំនួន២របាំង និងលបសាច់កាវចំនួន០៦គ្រឿងរួមនិង បង្គោលចម្រឹងប្ញស្សីចំនួនប្រមាណ៦០០ដើម ។

ជាមួយគ្នានោះ សមត្ថកិច្ច ក៏បានចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ ប្រមាណ ៣០០គក្រ ៕



Powered by Blogger.