ឯកឧត្តមសួន សុម៉ាលីនអភិបាលខេត្តព្រៃវែង បានដឹកនាំចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ Video Conference

 


ខេត្តព្រៃវែង :នៅព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤  ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោ ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាង លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត  រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយកទីចាត់ផែនការ និងវិនិយោគសាលាខេត្ត និងនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) នៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង

របៀបវារៈក្នុងសប្ដាហ៍នេះរួមមាន៖

១-សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
២-សេចក្តីព្រាងច្បាប់ក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។
៣-សំណើសុំការពិនិត្យសម្រេចលើគម្រោងវិនិយោគ កិច្ចព្រមព្រៀងវិនិយោគ និងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនីចំនួន២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩។
៤-បញ្ហាផ្សេងៗ ៕













Powered by Blogger.