ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំមន្ដ្រីរាជការជុំវិញខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសកា ឡុច យ៉េង ត្រូវជាម្ដាយបង្កើតរបស់ លោកឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសកា ឡុច យ៉េង ត្រូវជាម្ដាយបង្កើតរបស់ លោកឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៩០ឆ្នាំ នៅវេលាម៉ោង ៥:០៣នាទីល្ងាច ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ ឧបាសក ឡុច យ៉េង សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
Post a Comment