ជំនួបរដ្ឋាបាលខេត្តព្រៃវែងក្នុងកិច្ចប្រជុំជាមួយ គណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា
ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំ "C" សាលាខេត្តព្រៃវែងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីនបានទទួលជំនួបកិច្ចប្រជុំជាមួយ គណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា ដែលបានអញ្ជើញបំពេញបេសកកម្ម ក្នុងគោលបំណងឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំងបួន ដែលគណៈកម្មការទទួលខុសត្រូវ។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី នាយករង រដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះសាលាខេត្ត សរុបចំនួន ៨០រូប។
Post a Comment