ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន
ព្រៃវែង÷រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ៤៤០នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ១៩១នាក់ ស្រី ៨០នាក់។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានា ក៏ដូចជាសកម្មភាពបណ្តុះបណ្តាលរបស់ក្រុមការងារយុវជនគណបក្សខេត្តនាពេលនេះ។
សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន÷ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក្រុមការងារគ្រូឧទ្ទេស គ្រូជំនួយ និងសហការី លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធាន សមាជិកយុវជនគណបក្សស្រុក និងយុវជនសរុបប្រមាណ ៤៧០រូប។
-អបអរសាទរ យុវជនសម័យតេជោសន្តិភាព!
-អបអរសាទរ យុវជនសម័យឌីជីថល!
🙏សូមអរគុណ សន្តិភាព
Post a Comment