ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិក (Beat Plastic Pollution)” ដែលប្រារព្ធធ្វើនៅបរិវេណខាងមុខសាលាខេត្តព្រៃវែង
ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិក (Beat Plastic Pollution)” ដែលប្រារព្ធធ្វើនៅបរិវេណខាងមុខសាលាខេត្តព្រៃវែង។
ទិវាបរិស្ថាននេះ រៀបចំឡើងក្នុងគោលបំណង ចូលរួមចំណែកកសាងសង្គមកម្ពុជាឲ្យមានបរិស្ថានល្អស្អាត សោភ័ណ្ឌភាពស្រស់បំព្រង ការរស់នៅប្រកបដោយចីរភាព កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កាត់បន្ថយកាកសំណល់ផ្លាស្ទិក និងការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាពសាធារណៈ និងការផ្លាស់ប្តូរឥរិយាបថលើការបោះចោលសំរាមតាមទីធ្លាសាធារណៈ។
ដោយមានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ក្រុមប្រឹក្សាក្រុង អភិបាល អភិបាលរងក្រុង នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យសាលាក្រុង ចៅសង្កាត់ទាំង៤ កងកម្លាំងទាំងបីថ្នាក់ក្រុង នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែងសរុបប្រមាណ ១,០៧៣ អង្គ/រូប។
Post a Comment