ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលបានសម្រាកព្យាបាលដោយវះកាត់ បូសអន្ទង់!
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,២១០,០០០រៀល ប្រគល់ជូនដល់ លោកអនុសេនីយ៍ទោ ដៃ ម៉ៅ នាយរងការិយាល័យ ផែនការហ្វឹកហ្វឺន នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលបានចូលសម្រាកព្យាបាលវះកាត់ បូសអន្ទង់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ( ពេទ្យលោកសង្ឃ) ហើយកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន។
Post a Comment