ឯកឧត្តម ប៉ែន វិបុល៖ កម្មវិធីទស្សនទានព្រះពុទ្ធសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អប់រំផ្លូវចិត្ត ដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ឲ្យប្រព្រឹត្តតែអំពើជាកុសល
ព្រៃវែង៖ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុនសែន ពាមរក៏ ខេត្តព្រៃវែង បានរៀបចំកម្មវិធីទស្សនាទាទព្រះពុទ្ធសាសនាលើកទី៦៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា។ ក្នុងកម្មវិធីនេះក៏មានការនិមន្តចូលរួមពីសំណាក់ ព្រះសង្ឃ លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងប្អូនៗកូនក្មួយសិស្សានុសិស្សប្រមាណជាង៣០៥ ស្រី ១៧៦ នាក់នៅសាលធំវិទ្យាល័យ ហ៊ុនសែន ពាមរក៏ ខេត្តព្រៃវែង។
មានប្រសាសន៍ក្នុងឱកាស់នោះ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លើកឡើងថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៃក្រសួងធម្មការនិងសាសនា ត្រូវបានបង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំដឹកនាំដោយក្រសួងធម្មការ និងសាសនា ដែលមាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមជាប្រតិបត្តិករ ដោយមាន ការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានទូរទស្សន៍រដ្ឋ និងឯកជន។
ឯកឧត្ដម បន្ថែមថា ដោយឡែកកម្មវិធីទស្សនា ទានព្រះពុទ្ធសាសនានេះ ក៏មានគោលបំណងរួមចំណែកដល់ការអប់រំក្នុងគោលបំណង មាន៖
១. ជួយអប់រំទូន្មាន បណ្តុះស្មារតីសិស្សានុសិស្សឱ្យយល់ដឹងអំពីការប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម
២.យល់ដឹងពីតម្លៃគុណផលនៃការសិក្សា
៣.ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង បុព្វការីជនក្នុងគ្រួសារ និងសង្គម
៤.សិស្សានុសិស្សចេះគោរពស្រឡាញ់លោកគ្រូ អ្នកគ្រូ
៥.ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការជួញដូរមនុស្ស អំពើអបាយមុខផ្សេងៗ
៦.ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម
៧.ចៀសផុតពីក្មេងទំនើងក្នុងសង្គម
៨.និងបង្ការគ្រោះថ្នាក់ចរាចរណ៍៕
Post a Comment