អភិបាលខេត្តព្រៃវែងនិងឯកឧត្តម ហឺ បាវី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីបិទ "វគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន" របស់ក្រុមការងារយុវជនគណបក្សខេត្ត

 អភិបាលខេត្តព្រៃវែងនិងឯកឧត្តម ហឺ បាវី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីបិទ "វគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន" របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង សរុបចំនួន ៣៣៨នាក់ ស្រី ១៩៣នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះស្ដេច។


ក្នុងវគ្គអប់រំនេះដែរ ខ្ញុំបាទបានផ្សព្វផ្សាយនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តទៅដើម្បី "ដកអាវុធចេញពីដៃពួកជ្រុលនិយម" កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត និងដើម្បីបញ្ឈប់នូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអំពីបញ្ហានេះ។


សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកព្រះស្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សស្រុក សមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិក សមាជិកាបក្សថ្មី សរុបចំនួន ៥៨៧រូប។
















































Powered by Blogger.