អភិបាលខេត្តព្រៃវែងអញ្ជើញជាអធិបតីក្នុងពិធីបិទ “វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា” ជូនមន្ត្រីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត


ខេត្តព្រៃវែង: នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន  សមាជិកគណ:កម្មាធិការកណ្ដាល អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា” ជូនមន្ត្រីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត ដែលរៀបចំដោយក្រុមការងារយុវជនគណបក្សខេត្ត នៅមន្ទីរគណៈកម្មាធិការគណបក្សខេត្តព្រៃវែង។

ក្នុងវគ្គអប់រំនេះដែរ ឯកឧត្តមប្រធាន បានផ្សព្វផ្សាយនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្តេចបានប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តទៅដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត និងដើម្បីបញ្ឈប់នូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអំពីបញ្ហានេះ។

ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន សាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត និងសមាជិក សមាជិកាគណបក្សខេត្តសរុបចំនួន ៣៦០រូប។



























Powered by Blogger.