ទំនាស់ដីធ្លីដ៍រ៊ាំរ៉ៃ​រយៈពេល​ជាង២៥ឆ្នាំ​ រវាង២គ្រួសារ​ ត្រូវបានដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការ​ ក្រោមយុទ្ធសាស្ត្រឈ្នះ​ ឈ្នះ​

 


(កំពង់ចាម) ៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ នៅព្រឹកថ្ងៃទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានចាត់ឯកឧត្ដម​ សា​ ស៉ីថា​ អភិបាលរងខេត្ត​ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោះស្រាយករណី​ជម្លោះដីធ្លីរ៊ាំរ៉ៃ​ដែលបានកេីតឡេីងជាង២៥ឆ្នាំ​មកហេីយ​ រវាងគ្រួសារចំនួន​ពីរ ​ដែលរស់នៅក្នុងភូមិរូង​ ឃុំទំនប់​ ស្រុកបាធាយ​។

ដំណោះស្រាយវិវាទក្រៅប្រព័ន្ធ​ ភាគីទាំងសងខាងព្រមព្រៀងទទួលដោយស្នាមញញឹម​ ក្រោមយុទ្ធសាស្ត្រឈ្នះ​ ឈ្នះ ភាគីម្ខាងទទួលបានប្លង់រឹង​ រីឯភាគីម្ខាងទៀតទទួលបានថវិកា​សមស្រប ។










Powered by Blogger.