ក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត កាំពី ស្រុកចិត្របុរី ខេត្តក្រចេះគ្រាន់តែដេកលើអង្រឹងយោលជើង ក៏បានលុយចាយស្រួលដែរ(Video inside)
ក្រចេះ÷ប្រភពព័ត៌មានពីក្រុមឈ្មួញរកស៊ីដឹកទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដកាំពី លើផ្លូវជាតិលេខ៧ខ្សិបប្រាប់ថា សព្វថ្ងៃនេះប្រធានជញ្ជីងថ្លឹងរថយន្តកាំពីកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួលនៅគ្រាដែលរថយន្តធំៗ ផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ។
រឿងអាស្រូវពុករលួយរបស់ ប្រធាននិងអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកាំពីលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិដីសប្បទានឃុំសំបុកស្រុកចិត្របុរីខេត្តក្រចេះ ត្រូវក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញជាពិសេសថ្មម៉ាបឆ្លងកាត់ស្ថានីយ៍នេះទម្លាយចេញជាបន្តបន្ទាប់។ ជាងនេះទៅទៀតអំពើពុករលួយទាំងនោះគឺគេអាចមើលដោយភ្នែកទទេក៍ឃើញយ៉ាងច្បាស់ដែរ។
អាជីវកដឹកជញ្ជូនទំនិញ,និងថ្មម៉ាបឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកាំពី បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកាំពីដោយមិនលើកលែងនោះឡើយ។

ប្រភពបន្ថែមទៀតថា ទោះបីជារថយន្តដឹកទំនិញមិនលើសទម្ងន់ក៏ត្រូវតែបង់ប្រាក់ឲ្យពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខាងលើនេះដែរ។ រីឯរថយន្តដែលលើសទម្ងន់ គឺត្រូវតែបង់ប្រាក់ច្រើនទ្វេដងជាថ្នូរនិងការមិនបង្ក្រាប។ រថយន្តដឹកទំនិញថ្មនិងកសិផលសុទ្ធតែលើសទម្ងន់កំពុងធ្វើសកម្មភាពរាល់ថ្ងៃនៅលើកំណាត់ផ្លូវជាតិលេខ៧ដែលគេដឹងថាវាជាផលប្រយោជន៍របស់ពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តខាងលើនេះដែរ។
ប្រភពបានបន្ថែមទៀតថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ឆ្ពោះទៅបណ្ដាខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកាំពី ស្រុកចិត្របុរីខេត្តក្រចេះគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីការបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ និងបក្សពួកប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះដែរ។

នៅទីនេះគេហៅថាសេវាបាយទឹកសម្រាប់ក្រុមមន្ត្រីដែលប្រចាំការនៅទីនោះ។ យ៉ាងហោចណាស់ក៏ត្រូវជួយគ្នាក៍ ដូចជាប្រាក១០.០០០៛ទៅ២០.០០០៛សម្រាប់រថយន្តដែលមិនលើសទម្ងន់ដែរ។ វាជាការជួយគ្នាទៅវិញទៅមកដើម្បីកុំឲ្យមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ខាងលើគ្រាន់ដោះស្រាយជីវភាពប្រចាំការរាល់ថ្ងៃ។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាំពីតាមបណ្តោយផ្លូវជាតិលេខ៧ ចំណុចស្រុក ចិត្របុរីគាបយកលុយពីម្ចាស់រថយន្តដឹកទំនិញតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។ ម្ចាស់រថយន្តដឹកទំនិញមួយចំនួនលែងភ័យខ្លាចចំពោះការដឹកលើសទម្ងន់នោះហើយក៏ព្រោះតែបើទោះជារថយន្តរបស់ខ្លួនមិនលើសទម្ងន់ក៏ត្រូវតែបង់សេវាបាយទឹកជូនក្រុមមន្ត្រីដែលប្រចាំ ការនៅលើផ្លូវជាតិលេខ៧ចំណុចស្រុកចិត្របុរីនោះដែរ។ ប្រភពឃើញផ្ទាល់ភ្នែកបានឲ្យដឹងទៀតថា ពេលរថយន្តធំៗ ដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេកប្រសាចទៅបង់លុយឲ្យ ក្រុមមន្ត្រីប្រចាំស្ថានីយ៍កាំពី តាមការកំណត់ដោយមិនអាចតវ៉ាបាននោះទេ។
នេះគឺជាចំណុចអសកម្ម ដែលគួរតែមានការកែទម្រង់ជាបន្ទាន់មួយទាំងអាជ្ញាធរខេត្តក្រចេះនិងក្រសួង សាធារណការនិងដឹកជញ្ជូនបញ្ហានេះគឺជារឿងដែល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន រដ្ឋលេខាធិការទទួល បន្ទុកប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេព្រោះក្រុមជញ្ជីងថ្លឹងររថយន្តនៅលើ ផ្លូវជាតិលេខ៧ ស្រុកចិត្របុរីកំពុងក្លាយទៅជាជញ្ជីងថ្លឹងលុយតែម្យ៉ាងគត់៕

Post a Comment