ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព សូមគោរពថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ព្រះគុណម្ចាស់ និងប្រតិភូអមដំណើរទាំងអស់

 


(ព្រៃវែង) ៖ នៅថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ព្រមទាំងក្រុមគ្រួសារនៃសព សូមគោរពថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ព្រះគុណម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រតិភូអមដំណើរទាំងអស់ ដែលបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំណាយពេលវេលាដ៏មានតម្លៃនិមន្ត អញ្ជើញចូលរួមរំលែកមរណទុក្ខក្នុងពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងដង្ហែរសព ឧបាសិកា ចាយ ឃីម ត្រូវជាជីដូនបង្កើតរបស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ០១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៥:៤៥នាទីរសៀល ក្នុងជន្មាយុ ៨៤ឆ្នាំដោយជរាពាធ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកតាមបីបាច់ជួយថែរក្សា ព្រះគុណម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រតិភូអមដំណើរទាំងអស់ បានសមប្រកបនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


























Powered by Blogger.