ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមេត្តយ្យ និងសាលាបឋមសិក្សា ហាតមុត ដំណាក់សេរី និងអគារបឋមសិក្សាសាលាគោលដៅចំនួន ២៩សាលា ក្នុងខេត្តចំនួន ៧ដែលជាជំនួយរបស់លោកតា ហាតមុត គីសេកេ

 ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមេត្តយ្យ និងសាលាបឋមសិក្សា ហាតមុត ដំណាក់សេរី និងអគារបឋមសិក្សាសាលាគោលដៅចំនួន ២៩សាលា ក្នុងខេត្តចំនួន ៧ដែលជាជំនួយរបស់លោកតា ហាតមុត គីសេកេ តាមរយៈអង្គការកុមារកម្ពុជារីករាយ ស្ថិតនៅក្នុងឃុំស្មៅខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។


ក្នុងពិធីនេះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពី÷ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សប្បុរសជន នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត សាខាកាកបាទក្រហម ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុក មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមគ្រូពេទ្យ នាយកសាលា លោកគ្រូ អ្នកគ្រូ មេឃុំ ស្មៀនឃុំ មេភូមិ ជំនួយការភូមិ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ សិស្សានុសិស្ស តាជី យាយជី និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ២.២៦៣អង្គ/រូប។



















Powered by Blogger.