មន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ស្ថិតក្នុងចំណោមថប់ហ្វាយ(Top ៥) ដែលជាមន្ទីរពេទ្យបង្អែកស្អាតជាងគេទូទាំងប្រទេស

ព្រៃវែង៖ មន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ស្ថិតនៅតាមផ្លូវជាតិ លេខ ៣១២ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង គឺជាមន្ទីរពេទ្យមួយដែលត្រូវបានគណៈកម្មាធិការ វាយតម្លៃ ថាជាមន្ទីរពេទ្យបង្អែកដែលមានសោភ័ណ្ឌភាព អនាម័យ របៀបរៀបរយ សេវាល្អ ស្អាត ជាងគេទូទាំងប្រទេស ដែលបានជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុង ( Top ៥ ) ទូទាំងប្រទេស។ លោកវេជ្ជបណ្ឌិត ឡុង វិបុល ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច បានលើកឡើងថា តាមការចុះវាយតម្លៃរបស់គណៈកម្មាធិការ ពីមួយវគ្គទៅមួយវគ្គ ក៏បានឈានទៅដល់ការវាយតម្លៃថា ជាមន្ទីរពេទ្យបង្អែកដែលមានអនាម័យ សោភ័ណភាព របៀបប្រៀបរយ សេវា ល្អ ស្អាត ស្ថិតនៅក្នុងចំណោមចំណាប់ថ្នាក់ខ្ពស់គឺ(Top ៥ ) ទូទាំងប្រទេស។


ហើយលោកក៏បានលើកឡើងផងដែរថានៅក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចនេះមានបុគ្គលិកចំនួន ៤០ នាក់, មន្ត្រីក្របខ័ណ្ឌ ចំនួន២៧ នាក់, ស្រី ១១ នាក់, បុគ្គិលិកកិច្ចសន្យាចំនួន ៧ នាក់ជាស្រ្តី ។

លោកវេជ្ជបណ្ឌិត ក៏បានបន្ថែមទៀតថា ដំណើរការដែលឈានទៅដល់មន្ទីរពេទ្យបង្អែក ជាប់ចំណាប់ថ្នាក់ខ្ពស់ ក្នុងចំណោមមន្ទីរពេទ្យដែលមានសោភណ្ឌភាព របៀបរៀបរយ អនាម័យ សេវាល្អ ស្អាតនេះ គឺកើតចេញពីកត្តាសាមគ្គីភាព រវាងបុគ្គលិកពេទ្យទាំងអស់បានសហគ្នាបានយ៉ាងល្អ ហើយជាពិសេសទៀតនោះដោយបានការជ្រុងជ្រែងពី ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោកបណ្ឌិត សេង បញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាលោក ភុន សម្ភស្ស អភិបាលស្រុកព្រះស្តេច បានខិតខំយកចិត្តទុកដាក់ជំរុញ ណែនាំធ្វើយ៉ាងណាដើម្បីឲ្យមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចនេះឈានទៅដល់ មន្ទីរពេទ្យដែលមានរបៀបរៀបរយអនាម័យ សេវាល្អ ជាប់ដំណត់ថ្នាក់មន្ទីរពេទ្យបង្អែកដែលស្អាតជាងគេទូទាំងប្រទេស។ សូមស្ដាប់ការលើកឡើងរបស់លោកវេជ្ជបណ្ឌិតដូចតទៅ.....។













Powered by Blogger.