មន្ទីរពេទ្យបង្អែកស្រុកកំពងត្របែក ខេត្តព្រៃវែង ស្ថិតក្នុងចំណោមថប់ថែន(Top ១០ ) ដែលជាមន្ទីរពេទ្យបង្អែកស្អាតជាងគេទូទាំងប្រទេស

ព្រៃវែង៖ មន្ទីរពេទ្យបង្អែកស្រុកកំពងត្របែក ជាមន្ទីរពេទ្យកម្រិត ២ ដែលស្ថិតនៅតាមផ្លូវជាតិ លេខ ១ ភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង គឺជាមន្ទីរពេទ្យមួយដែលត្រូវបានគណៈកម្មាធិការ វាយតម្លៃ ថាជាមន្ទីរពេទ្យបង្អែកដែលមានសោភ័ណ្ឌភាព អនាម័យ របៀបរៀបរយ សេវាល្អ ស្អាត ជាងគេទូទាំងប្រទេស ដែលបានជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុង ( Top ១០) ទូទាំងប្រទេស។ លោកវេជ្ជបណ្ឌិត ប៉ិល សុធន ប្រធានមន្ទីរពេទ្យបង្អែកស្រុកកំពងត្របែក បានលើកឡើងថា តាមការចុះវាយតម្លៃរបស់គណៈកម្មាធិការ ពីមួយវគ្គទៅមួយវគ្គ ក៏បានឈានទៅដល់ការវាយតម្លៃថា ជាមន្ទីរពេទ្យបង្អែកដែលមានអនាម័យ សោភ័ណភាព របៀបប្រៀបរយ សេវា ល្អ ស្អាត ស្ថិតនៅក្នុងចំណោមចំណាប់ថ្នាក់ខ្ពស់គឺ(Top ១០) ទូទាំងប្រទេស។


ហើយលោកក៏បានលើកឡើងផងដែរថានៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពងត្របែក នេះមានបុគ្គលិកចំនួន ៤០ នាក់, មន្ត្រីក្របខ័ណ្ឌ ចំនួន៣៩ នាក់, បុគ្គិលិកកិច្ចសន្យាចំនួន ១ នាក់ ។

លោកវេជ្ជបណ្ឌិត ក៏បានបន្ថែមទៀតថា ដំណើរការដែលឈានទៅដល់មន្ទីរពេទ្យបង្អែក ជាប់ចំណាប់ថ្នាក់ខ្ពស់ ក្នុងចំណោមមន្ទីរពេទ្យដែលមានសោភណ្ឌភាព របៀបរៀបរយ អនាម័យ សេវាល្អ ស្អាតនេះ គឺកើតចេញពីកត្តាសាមគ្គីភាព រវាងបុគ្គលិកពេទ្យទាំងអស់បានសហគ្នាបានយ៉ាងល្អ ហើយជាពិសេសទៀតនោះដោយបានការជ្រុងជ្រែងពី ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោកបណ្ឌិត សេង បញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាលោក ភុន សម្ភស្ស អភិបាលស្រុកកំពងត្របែក បានខិតខំយកចិត្តទុកដាក់ជំរុញ ណែនាំធ្វើយ៉ាងណាដើម្បីឲ្យមន្ទីរពេទ្យបង្អែកស្រុកកំពងត្របែកនេះឈានទៅដល់ មន្ទីរពេទ្យដែលមានរបៀបរៀបរយអនាម័យ សេវាល្អ ជាប់ដំណត់ថ្នាក់មន្ទីរពេទ្យបង្អែកដែលស្អាតជាងគេទូទាំងប្រទេស។ លោកវេជ្ជបណ្ឌិត ក៏បានបន្ថែមទៀតថា លោកក៏សោកស្ដាយណាស់ផងដែរ ដែលមន្ទីរពេទ្យបង្អែករបស់លោកមិនបានឈានទៅដល់ចំចំណាត់ថ្នាក់ នៅក្នុងកម្រិតចំណោម Top 5 ដូចគេនោះ តែលោកនឹងបន្តខិតខំប្រឹងប្រែងកែលម្អធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យរបស់លោកឈានទៅដល់កម្រិត Top 5 ដូចបណ្ដាលមន្ទីរពេទ្យដទៃនោះផងដែរ។











Powered by Blogger.