ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់យុវជនគណបក្សខេត្ត
(ព្រៃវែង) ៖ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណ:កម្មាធិការកណ្ដាល អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ២៥០នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ៩៤នាក់ ស្រី ៥០នាក់។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានា ក៏ដូចជាសកម្មភាពបណ្តុះបណ្តាលរបស់យុវជនគណបក្សខេត្តនាពេលនេះ។
សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន÷ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី លោក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានយុវជនគណបក្សស្រុក និងសមាជិក សមាជិកាបក្សស្រុកផងដែរ។
-អបអរសាទរ យុវជនសម័យតេជោសន្តិភាព!
-អបអរសាទរ យុវជនសម័យឌីជីថល!សូមអរគុណ សន្តិភាព
សូមអរគុណគណបក្សប្រជាជនកម្ពុជា
Post a Comment