ដោយមានការគាំទ្រ ពីសិស្សានុសិស្ស សាលារៀន ពន្លឺអាស៊ី បានពង្រីកសាខាទី ៦ ដើម្បី បំពេញតម្រូវការដល់សិស្សានុសិស្ស
ព្រៃវែង៖ លោក ព្រឹម សុវណ្ណ អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាល ស្ថាបនិក សាលារៀន ពន្លឺ អាស៊ី បានលើកឡើងថា ដោយមានការគាំទ្រ ជឿជាក់ ពីសំណាក់សិក្សានុសិស្ស ក៏ដូចជាអាណាព្យាបាល ព្រមទាំងកំណើនសិស្សកើនឡើងពីរមួយឆ្នាំ ទៅមួយឆ្នាំ បានធ្វើឲ្យសាលារៀន ពន្លឺ អាស៊ី បានពង្រីកសាខារបស់ខ្លួនរហូតដល់ទៅ ៦ ទីតាំងដើម្បីបំពេញតម្រូវការចាំបាច់ដល់សិស្សានុសិស្សក្នុងការសិក្សារៀនសូត្រនៅជំនាញផ្សេងៗជាច្រើននៅក្នុងសាលាមួយនេះ។ ហើយសាខាសាលារៀន ពន្លឺ អាស៊ី ទី ៦ នេះ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅក្នុងភូមិជាចលិច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
លោក អគ្គនាយក សាលារៀន ពន្លឺ អាស៊ី បានលើកឡើងបន្ថែមទៀតថា ដោយក្នុងនោះសាលាពន្លឺអាស៊ីនេះបានបង្រៀនកម្មវិធី សិក្សា មាន ថ្នាក់ ភាសាអង់គ្លេស, ចិន នឹងបំប៉ន់ភាសាខ្មែរ, គណិតវិទ្យាទី១-៦, ជំនាញកុំព្យូទ័រ, ការរិយាយល័យ, និង ឌឺសាញ ដែលមុខវិជ្ជាទាំងអស់នេះ គឺជាតម្រូវការរបស់សិស្សានុសិស្សម្បីសិក្សារៀនសូតឲ្យត្រូវទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍រីកចម្រើននៃប្រទេសជាតិនៅពេលបច្ចុប្បន្ននេះ។
ក្នុងនោះលោក សោម ខុន មេឃុំជាច បានលើកឡើងដែរថា វិស័យអប់រំ ឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានចំណេះដឹងបន្ថែមទៀតដល់យុវជន និងក្មួយៗ កុមារា កុមារី ឱ្យមានចំណេះ ជំនាញកាន់តែខ្លាំងឡើងបន្ថែមទៀត បន្ទាប់ពីការអប់រំ របស់រដ្ឋ។
លោក មេឃុំ បានបន្តថា ការអប់រំ គឺជា មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មនុស្សគ្រប់បន្ទាប់វណ្ណៈគ្រប់វ័យគ្រប់ប្រទេសទាំងអស់ ដែលពោរពេញដោយសក្តានុពលនៃការអភិវឌ្ឍ និងជាទ្រព្យធនដែលមនុស្សជាតិគ្រប់គ្នាត្រូវការដោយខានមិនបាន ក្នុងការធ្វើឲ្យសម្រេចបាននូវ ជីវភាពរស់នៅប្រកបដោយសុខដុមរមនា ដោយមាន ឧត្តមភាព សន្តិភាព សេរីភាព និង យុត្តិធម៌សង្គម។
ព្រះគ្រូព្រះអនុគណស្រុក កំចាយមារ មានថេរៈដីការលើកឡើងអំពី ចំណុចសំខាន់ចំនួន ៤ ដែល ធ្វើឲ្យក្មួយៗសិស្សានុសិស្សទទួលបានចំណេះដឹង រៀនឆាប់ចេះ ក្នុងមាន សុ ជិ បុ លិ ដែលនេះគឺជាពាក្យភាសាបាលីប្រែជាខ្មែរមាន ន័យថា គិត ស្ដាប់ សួរ នឹងអាន ឱ្យច្រើនដែលនេះគឺជាមូលដ្ឋានគ្រឹះដែលធ្វើឲ្យរៀនឆាប់ចេះ ឆាប់ចាំ មានភាពក្លាហាននៅក្នុងខ្លួនផងដែរ។
សូមបញ្ជាក់ថា៖ សាលារៀន ពន្លឺ អាស៊ី មាន ៦ សាខា សាខាទី១ សិស្ស សរុប៥៤២នាក់
សខាទី២. សិស្សសរុប ៣៣៩ នាក់
សាខាទី៣ សិស្ស៣១២នាក់
សាខាទី៤. សិស្ស២៣០ នាក់
សាខាទី៥. សិស្ស១៣០នាក់
សាខាទីថ្មីទី៦ ចូលរៀន ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៥ នេះ មានជិត ២០០ នាក់ផងដែរ៕
Post a Comment