ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំពុទ្ធបរិស័ទជាង៥០០ជាងអង្គ/នាក់ បើកវគ្គបដិបត្តិធុតង្គ វិបស្សនាកម្មដ្ឋាន នៅវត្តពោធិ៍រតនារាម ស្រុកពោធិ៍រៀង

 ព្រៃវែង÷នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីននិងភរិយា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបដិបត្តិធុតង្គ វិបស្សនាកម្មដ្ឋាន នៅវត្តពោធិរតនារាម (ហៅវត្តត្នោត) ដែលប្រព្រឹត្តទៅក្នុងបរិវេណវត្តពោធិរតនារាម ស្ថិតនៅភូមិត្នោត ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។


ពិធីនេះជាការផ្ដួចផ្ដើមធ្វើដោយ ព្រះភិក្ខុវិជ្ជាកោវិទ សាន ភារ៉េត សហការជាមួយព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងសមាគមដូនជី និងឧបាសិកាកម្ពុជរដ្ឋ ព្រមទាំងព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ អាចារ្យ គណៈកម្មការវត្តត្នោត ដែលមានរយៈពេល០៩ថ្ងៃ គិតចាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ។


ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ ក្រុមគ្រូពេទ្យ មន្រ្តីរាជការជុំវិញស្រុក មេភូមិ អនុភូមិ និងជំនួយការភូមិ ក្នុងឃុំកំពង់ឬស្សី សមាគមដូនជី និងឧបាសិកាកម្ពុជរដ្ឋ លោកតាជី យាយជី និងពុទ្ធបរិស័ទអញ្ជើញមកពីទីជិតឆ្ងាយសរុបប្រមាណ ៥៣៥ អង្គ/រូប។































Powered by Blogger.