កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំងនៅតែបន្តសកម្មភាពដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ

 កំពង់ឆ្នាំង÷ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងជាលទ្ធផល សហការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥  សហការជាមួយ យោធ

ភូមិភាគទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុបចំនួន ៩៧នាក់កាណូតបាឡាស្មាច់ ១៩គ្រឿង កាណូតលឿន ២គ្រឿង ប្រើ
ប្រាស់សាំង ៣១០លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង,
ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់
លែង, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
 
ក្នុងការបង្ក្រាបបទល្មើសនេសាខាងលើនេះកម្លាំងសមត្ថកិច្ចយើងបានរុះរើបំផ្លាញចោល សម្រាស់បានចំនួន ០៩ទីតាំង ទំហំ ១,៧៥០ ម៉ែត្រការ៉េ -រុះរើបង្គោលសម្រាស់បានចំនួន ២០០ដើម -ចុះត្រួតពិនិត្យសម្រាស់ដែលប្រជាពលរដ្ឋស្នើសុំហ៊ុំរួចបានចំនួន ២៣ទីតាំង-អប់រំប្រជាពលរដ្ឋមិនឲ្យប្រព្រឹត្តបទល្មើសនេសាទផ្សេងៗបានចំនួន ០៤នាក់និង-សហការណ៍ជាមួយអជ្ញាធរមូលដ្ឋានចុះបោសសម្អាតផ្ទះបណ្ដែតលើទឹកបាន ២៤គ្រួសារលើ ២៤ខ្នងផ្ទះ ។

ក្នុងនោះឯកឧត្តមក៏បានចាត់តាំងកម្លាំង ០៦នាក់ បន្តជួសជុលផ្ទះបណ្ដែតទឹក សម្រាប់ស្នាក់នៅក្នុងរដូវវស្សាខាង
មុខនិងដឹកនាំកម្លាំងចេញល្បាតទាំង

យប់ទាំងថ្ងៃផងដែរ៕ ដោយ.សុខ គឹមសៀន













Powered by Blogger.