ឯកឧត្តម សួន សុម៉ាលីននិងឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រារព្ធព្រះរាជពីធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

 ព្រៃវែង÷ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាឱលីននិងឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រារព្ធព្រះរាជពីធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលរៀបចំដោយ រដ្ឋបាលខេត្តព្រៃវែង នៅបរិវេណសាលាខេត្តព្រៃវែង។


ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូកតវេទិតាធម៌ដ៏ស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។


ដោយមានការនិមន្ត អញ្ជើញចូលពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែក ប្រធានការិយាល័យ ចំណុះសាលាខេត្ត មេបញ្ជាការ បញ្ជាការរងកម្លាំងទាំងបី ប្រធាន អនុប្រធាន អង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ទាំង១៣ នាយក នាយិកាសាលា ក្នុងក្រុងព្រៃវែងទាំងអស់ យុវជន ស.ស.យ.ក យុវកាកបាទក្រហមកម្ពុជា យុវជនកាយឬទ្ធិ គរុសិស្ស តំណាងសហគ្រាស គ្រឹះស្ថានឯកជន និងមន្រ្តីរាជការសរុបប្រមាណ ៧៣០អង្គ/រូប។































































Powered by Blogger.