ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំតាមផ្នែកតាមផែន ជំរុញកៀរគរការធ្វើពាណិជ្ជកម្មការវិនិយោគនៅតាមមូលដ្ឋានរាជធានីខេត្ត

 

ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំតាមផ្នែកតាមផែនក្នុងចង្កោមសហព័ន្ធវិនិយោគិនកម្ពុជា និងសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជំរុញកៀរគរការធ្វើពាណិជ្ជកម្មការវិនិយោគនៅតាមមូលដ្ឋានរាជធានីខេត្តនីមួយៗ ជាពិសេសបញ្ហាសុខភាពនិងកត្តាជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈកាលផ្ដល់ចំណេះដឹងចំណេះធ្វើពិសេសគឺការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធតែម្ដង។

ការជំរុញរបស់ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យបណ្ឌិតសមូហកបណ្ឌិត ឡី សុភាព ខាងលើធ្វើក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភានិងលើកទិសដៅខែមិថុនាឆ្នាំ 2025 នៅទីស្នាក់ការសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាក្នុងរាជធានីភ្នំពេញ។

ក្រៅពីការងារស្នូលកិច្ចប្រជុំខាងលើនេះក៏បានផ្ដោតផងដែរទៅលើការងារមួយចំនួនទៀតដូចជាការជំរុញការធ្វើទីផ្សារផលិតផល អាយ អូ ទិច និងផលិតផលថ្នាំលាងសម្អាតភ្នែកធូលីដី total eye care នៅលើទីផ្សារឲ្យបានទូលំទូលាយផងដែរ។


ដោយឯកឧត្តមសមូហាករពិនិត្យភ្លេងសុភាពបានស្នើដល់ថ្នាក់ដឹកនាំតាមផ្នែកតាមវិស័យនៃសហព័ន្ធទាំងពីរខាងលើពន្លឿនការធ្វើទីផ្សារឲ្យបានដល់មូលដ្ឋានរាជធានីខេត្តនីមួយៗដែលយើងបានគ្របដណ្ដប់ពិសេសនោះគឺការខិតខំថែមទៀត ក្នុងការទាក់ទាញអ្នកវិនិយោគិនជាតិនិងអន្តរជាតិចូលរួមជាមួយយើងឲ្យកាន់តែផុសផលក្រៅពីកិច្ចការងារខាងលើ។

ឯកឧត្តម ឡី សុភាព ក៏បានសង្កត់ធ្ងន់ផងដែរថាអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលដាក់ចេញដោយរដ្ឋាភិបាល ហើយត្រូវបានប្រកាសជាផ្លូវការការពារថ្ងៃទី 14 ខែធ្នូឆ្នាំ 2024 កន្លងទៅដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមឯកឧត្តម ឡី សុភាព បានបញ្ជាក់បន្ថែមថា យើងត្រូវឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើនព្រោះការរីកចម្រើនវាអាចចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នានា​ ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលប់នៃតួអង្គសេដ្ឋកិច្ចរបស់យើង មិនត្រឹមតែប៉ុណ្ណោះយុទ្ធសាស្ត្រមានគោលបំណងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះពង្រឹងភាពធន់តាមរយៈការផ្ដល់នូវការគាំពារសង្គមនិងអត្ថប្រយោជន៍ផ្សេងៗទៀតព្រមទាំងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយជីវភាពបរិយាប័ន្ន និងភាពធន់ ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ឡី សុភាព បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍នៃការរៀបចំថ្នាលឌីជីថល ហ្នឹងបានយល់ស្របចំពោះការរៀបចំយុទ្ធសាស្ត្រការផ្សព្វផ្សាយទូទាំងប្រទេសដើម្បីលើកកម្ពស់ក្នុងការចុះឈ្មោះវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាលនេះគឺត្រូវបានមើលឃើញថាជាជំហានដ៏សំខាន់មួយសម្រាប់ភាគីពាក់ព័ន្ធក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធតាមវិស័យនីមួយៗ ដែលផ្ដល់លទ្ធភាពឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ដូចជាការគាំពារសង្គម  ដូច​ជា​កា​រអនុវត្តមូលនិធិសមធម៌សុខាភិបាល បេឡាជាតិរបបសន្តិសុខសង្គមសេវាហិរញ្ញវត្ថុផ្លូវការការអភិវឌ្ឍន៍ជំនាញនិងកម្មវិធីជំនួយនានារបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធ​សាស្ត្រ​នេះក៏ជាផ្នែកមួយនៃចក្ខុវិស័យដ៏ទូលំទូលាយ​របស់រាជ​រដ្ឋាភិបាល ក្នុងការ​ប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ជា​ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕



                                          

                                         

                                          

                                           

                                           

                                            

                                              

                                               

                                               












Powered by Blogger.