ទូលព្រះបង្គំជាខ្ញុំ សួន សុម៉ាលីន អភិបាលខេត្ត ព្រៃវែង សូមថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧២ យាងចូល ៧៣ព្រះវស្សា

ព្រៃវែង ៖ ទូលព្រះបង្គំជាខ្ញុំ សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្អក្នុងខេត្តព្រៃវែងសូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយស្វាមីភ័ក្តិដ៍ស្មោះស្ម័គ្រថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ដារ:ដ៍ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា ដែលនឹងឈានមកដល់នៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្ដែងអភិវន្ទន៍កិច្ច ប្រកបដោយកតញ្ញុតាធម៌ជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការ: និងព្រះមហាទិគុណដ៍ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដែលក្រោមព្រះបារមីដ៍ពិសិដ្ធរបស់ព្រះអង្គ បានប្រោសព្រះរាជទាននូវសុខសន្តិភាព វិបុលភាព ការអភិវឌ្ឃ និងសេចក្ដីសុខក្សេមក្សាន្ត សម្រាប់សង្គមជាតិ និងប្រជារាស្ដ្រ។ ទន្ទឹមនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គតែងសព្វព្រះរាជហឫទ័យយកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញាញណបំពេញព្រះរាជបេសកកម្ម និងព្រះរាជបូជនកិច្វក្នុងបុព្វហេតុដ៍ឧត្តុង្គឧត្តម នៃជាតិមាតុភូមិ ធានាបានយ៉ាងរឹងមឹានូវឯករាជ្យ ឯកភាពជាតិ កិត្យានុភាព អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជណាចក្រកម្ពុជា។

នាឱកាសដ៍មហាក្ខត្តឫក្សវិសេសវិសលនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះតេនត្រ័យ វត្តុស័ក្តិសិទ្ធទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ឌសាធុការពរបវមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្តារ:ដ៍ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញណវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៍ត្រជាក់ត្រជុំសុខដុម សម្រាប់ប្រជារាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍។

សូមព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ រោត្តម សីហមុនី នៃព្រះមហាក្សត្រ នៃព្រះរាជាណាក្រកម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវគារវភក្ដីភាពដ៍ខ្ពង់ខ្ពស់ និងស្មោះត្រង់បំផុត ពីទូលព្រះបង្គំយើងខ្ញុំ។

🙏សារលិខិតថ្វាយព្រះពរ🙏





Powered by Blogger.