ឯកឧត្តម សួន សុម៉ាលីន និងប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញចូលរួមក្នុងពិធីបុណ្យសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តពានរោង ដែលស្ថិតនៅក្នុងបរិវេណវត្តពានរោង ក្នុងស្រុកស្វាយអន្ទរ
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បាននាំយកនូវបច្ច័យផ្ទាល់ខ្លួន និងក្រុមគ្រួសារ រួមជាមួយបច្ច័យសប្បុរសជនសរុបចំនួន ៦៧.០០០.០០០រៀល (ហុកសិបប្រាំពីរលានរៀលគត់) ដើម្បីជាការចូលរួមចំណែកក្នុងព្រះពុទ្ធសាសនា សម្រាប់ជួយគាំទ្រដល់ការកសាងសមិទ្ធផលនានានៅក្នុងវត្តពានរោងនេះផងដែរ។
ដោយមានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ ក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំទូទាំងស្រុក ក្រុមគ្រូពេទ្យ មេភូមិ អនុភូមិ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយប្ញទ្ធិ លោកគ្រូ អ្នកគ្រូ យាយជី តាជី ក្មួយៗសិស្សនុសិក្សា និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំពានរោង សរុបប្រមាណ ២,១៩៣អង្គ/រូប។
Post a Comment