គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រៃវែង ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រៃវែងសូមធ្វើសេចក្តីបំភ្លឺព័ត៌មានដូចតទៅ
ព្រៃវែង÷ឆ្លើយតបទៅនឹងការផ្សាយតាមបណ្តាញសង្គមរបស់គណនីឈ្មោះ NUS SAVY និងសារព័ត៌មាន ផ្សេងៗ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដោយបានលើកឡើងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅចំនុចគោលដៅ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៦:១០នាទីព្រឹក មន្ត្រីចរាចរណ៍បានធ្វើសញ្ញា បញ្ជារថយន្ត ០១គ្រឿង ម៉ាក FUSO មានស្លាកលេខ ត្បូងឃ្មុំ 3A-0756 មានសណ្តោងរ៉ឺម៉ក់ ស្លាកលេខ ត្បូងឃ្មុំ 4A-1067 អោយឈប់នៅក្នុងបារ៉ាស់របស់ក្រុមការងារត្រួតពិនត្យយានយន្តកែច្នៃខុសលក្ខណៈ បច្ចេកទេស ពេលនោះអ្នកបើកបររថយន្តបានចុះយកឯកសារពាក់ព័ន្ធនឹងរថយន្ត ហើយក្រុមការងារចុះត្រួត ពិនិត្យវាស់វែងរថយន្តនិងពិនិត្យឯកសារផ្សេងៗ លុះពិនិត្យរួចរាល់ក្រុមការងារបានអនុញ្ញាតអោយអ្នកបើកបរ រថយន្តបន្តដំណើរ មិនទាន់ទាំងបានចេញដំណើរផងស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកHUYUNDAI ពាក់ ស្លាកលេខ កំពង់ចាម 3B-4446 ដឹកសំពីងសំពោងបើកបរយ៉ាងលឿនមកបុកពីក្រោយរថយន្តខាងលើពេញ ទំហឹងបណ្តាលអោយអ្នកបើកបររថយន្តកៀបជាប់ក្នុងកាប៊ីនរថយន្ត និងអ្នករួមដំណើរមួយនាក់ទៀតបានលោត ចេញពីរថយន្តតាមកញ្ចក់ខាងមុខ ពេលនោះក្រុមការងារយើងនិងអ្នកបើកបររថយន្តខាងលើព្រមទាំងប្រជា ពលរដ្ឋបានជួយគាស់ទាញយកជនរងគ្រោះចេញ ហើយហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅភ្លាមៗ តែអកុសលជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវ ។
ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់បានអនុវត្តការងាររឹត បន្តឹងយានយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកសំពីងសំពោង និងណែនាំឯកសារផ្សេងៗពាក់ព័ន្ធនឹង យានយន្តទៅតាមតួនាទីភារកិច្ចដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ផ្លូវថ្នល់អោយ បានស្ថិតស្ថេរគង់វង្ស។ថ្ងៃពុធ ១១កើត ខែពិសាឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨
Post a Comment