ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តរតនៈសិលា (ហៅវត្តក្របៅថ្មី)
ព្រៃវែង÷ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តរតនៈសិលា (ហៅវត្តក្របៅថ្មី) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅបរិវេណវត្តរតនៈសិលា ស្ថិតនៅភូមិក្របៅជួរ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ដោយមានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រតិភូអមដំណើរ សម្តេចក្រឡាហោម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំក្របៅ ជាច្រើនរូបផងដែរ។
Post a Comment