ឯកឧត្តម សួន សុម៉ាលីននិងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្តិភាពចរាចរណ៍ផ្លូវគោកលើកទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីននិងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្តិភាពចរាចរណ៍ផ្លូវគោកលើកទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិ សុវត្តិភាពចរាចរណ៍ផ្លូវគោក ដែលប្រារព្ធធ្វើឡើងនៅសួនច្បារសម្ដេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសំណេះសំណាលសួរសុខទុក្ខ និងផ្ដាំផ្ញើដល់ប្អូនៗយុវជន សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ឲ្យចេះបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើចរាចរណ៍លើដងផ្លូវ និងបានចែកជូននូវសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមួកសុវត្ថិភាព សរុបចំនួន ៨៥០មួក ដល់តំណាងយុវជន និងសិស្សានុសិស្ស ដើម្បីជាការផ្សព្វផ្សាយ ចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យមកកម្រិតទាប ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដោយមានការអញ្ជើញចូលរួមពី៖
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រតិភូអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ប្រធាន អនុប្រធានអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងអង្គការ ក្រុមហ៊ុន និងវិស័យឯកជន លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុកទាំង១៣ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ យុវជនកាកបាទក្រហមកម្ពុជា មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង សរុបប្រមាណ ១,៤៩៨រូប។
Post a Comment