ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមកិច្ចប្រជុំតាមដានការអនុវត្តការងារមូលដ្ឋានស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមកិច្ចប្រជុំតាមដានការអនុវត្តការងារមូលដ្ឋានស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុក ឯកឧត្តម ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំ ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ប្រធានអន្តោប្រវេសន៍ និងគយ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក ប្រធានការិយាល័យជុំវិញរដ្ឋបាលស្រុក ប្រធានមន្ទីរពេទ្យបង្អែកស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ តំណាងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ព្រមទាំងប្រជាពលរដ្ឋសរុបចំនួន ២២១រូប។
Post a Comment