បន្ទាប់ចប់ពិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន និងថ្នាក់ដឹកនាំខេត្ត បានចូលរួមអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាល និងប្រគល់ម៉ូតូម្នាក់ ១គ្រឿង ជូនដល់ក្មួយៗសិស្សពូកែលេខ១ ទូទាំងប្រទេស
ព្រៃវែង÷នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នេះ បន្ទាប់ចប់ពិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន និងថ្នាក់ដឹកនាំខេត្ត បានចូលរួមអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាល និងប្រគល់ម៉ូតូម្នាក់ ១គ្រឿង ជូនដល់ក្មួយៗសិស្សពូកែលេខ១ ទូទាំងប្រទេស មុខវិជ្ជាគណិតវិជ្ជា ឆ្នាំ២០២៥ ចំនួន ២រូប នៃខេត្តព្រៃវែង។
ក្មួយៗសិស្សពូកែទាំង ២រូប រួមមាន៖ ក្មួយប្រុស ច្រឹង ពិសិដ្ឋ ថ្នាក់ទី៩ នៃវិទ្យាល័យមេសាង ស្ថិតក្នុងស្រុកមេសាង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាសទូទាំងប្រទេស និងក្មួយប្រុស ចាន់ សុវណ្ណរាជ ថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន ស្ថិតក្នុងស្រុកកំពង់ត្របែក ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាសទូទាំងប្រទេស។
ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានប្រគល់រង្វាន់លើកទឹកចិត្តជា ម៉ូតូ ក្នុងម្នាក់ ១គ្រឿង ជូនដល់ក្មួយៗជាសិស្សពូកែទូទាំងប្រទេស ទាំង២រូបខាងលើ។
ជាចុងក្រោយ ជួសមុខឱ្យអាណាព្យាបាលសិស្ស និងសិស្សជាប់ជ័យលាភីទាំង២រូប ខ្ញុំបាទ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមអោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា សូមមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
Post a Comment