ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយកម្មករនិយោជិតរោងចក្រសហគ្រាស ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៩ ទិវាពលកម្មអន្តជាតិ ១ ឧសភា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា

ព្រៃវែង÷រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយកម្មករនិយោជិតរោងចក្រសហគ្រាស ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៩ ទិវាពលកម្មអន្តជាតិ ១ ឧសភា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង  និងលោកជំទាវ កែ សួនសុភី ស សុខា ដែលប្រព្រឹត្តទៅនៅបរិវេណក្រុមហ៊ុន អរិន មេនូហ្វេកឆឺរីង (ខ្មែរ) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។


ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ក៏បាននាំយកនូវថវិកាផ្ទាល់ខ្លួនសម្រាប់ឧបត្ថម្ភជូនដល់កម្មករនិយោជិត ចំនួន២,២២៣នាក់ ដែលម្នាក់ៗទទួលបានថវិកា ៤មុឺនរៀល និងស្រ្តីមានផ្ទៃពោះចំនួន១០១នាក់ ម្នាក់ៗទទួលបាន ១៤មុឺនរៀល សរុបជាថវិកាទាំងអស់ស្មើនឹងចំនួន ១០៣,០៦០,០០០រៀល។


ដោយមានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរហិរញ្ញវត្ថុសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករ នាយិកាសាខាកាកបាទក្រហមខេត្ត ប្រធានក្រុមប្រឹក្សាស្រុកកំចាយមារ អភិបាលក្រុង ស្រុក កម្មករនិយោជិតក្រុមហ៊ុន អរិន មេនូហ្វេកឆឺរីង (ខ្មែរ) ស្រុកកំចាយមារ កម្មករនិយោជិតក្រុមហ៊ុន ថបសុីលវើរ លីតមីតធីត ស្រុកស្វាយអន្ទរ សរុបប្រមាណ ២,៤១៩រូប។



























Powered by Blogger.