ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ មានប្រវែង ១៨.៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ព្រៃវែង÷ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ មានប្រវែង ១៨.៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។
សូមបញ្ជាក់ផងដែរថា ផ្លូវប្រវែង ១៨.៣៤០ម៉ែត្រនេះ ជាប្រភេទផ្លូវកៅស៊ូ DBST ដែលមានទីតាំងនៅលើផ្លូវជាតិលេខ១ (ត្រង់គីឡូម៉ែត្រលេខ៨៣+៣០០) ស្ថិតក្នុងឃុំក្រាំងស្វាយ ដែលឆ្លងកាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រី ស្រុកព្រះសេ្ដចខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក មេឃុំទាំង៨ ក្រុមប្រឹក្សាឃុំទូទាំង១១ ប្រធានមណ្ឌលសុខភាព នាយក នាយិកាសាលាគ្រប់កម្រិតទូទាំងស្រុក សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាឫទ្ធិ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ១,៥៨៩រូប។
Post a Comment